ពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ ក្រោមប្រធានបទ "អភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០"

26-កុម្ភៈ-2024 ម៉ោង 10:10 នាទី

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ ក្រោមប្រធានបទ "អភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០" នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីសំណាក់ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួង/ស្ថាប័ន ដៃគូអភិវឌ្ឍ មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ មកពី២៥ រាជធានី-ខេត្ត។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរាយការណ៍ជូន សម្តេចមហាបវធិបតី នាយករដ្ឋមន្ត្រី ព្រមទាំងអង្គសន្និបាតទាំងមូលអំពី ទី១).សមិទ្ធផលនិងកំណែទម្រង់សំខាន់ៗ ទី២).ការដោះស្រាយសំណូមពររៀនសូត្ររបស់សិស្ស និស្សិត និងយុវជន និងទី៣).ទិសដៅសម្រាប់ឆ្នាំសិក្សាបន្ត។ សន្និបាតអប់រំក្នុងរយៈពេល៣ថ្ងៃនេះ ក្រសួងបានជ្រើសរើសប្រធានបទ, បទបង្ហាញ, និងបទអន្តរាគមន៍ដែលមានខ្លឹមសារពាក់ព័ន្ធនឹងអភិបាលកិច្ចអប់រំ ការកែទម្រង់សាលារៀន បរិវត្តកម្មអប់រំឧត្តមសិក្សា និងបរិយាកាសល្អសម្រាប់ការអប់រំពេញមួយជីវិត ស្របតាមវិធានការគន្លឹះទាំង៤ ដែលជាអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដើម្បីបន្តពង្រឹងគុណភាពអប់រំ ឆ្លើយតបទៅនឹងចក្ខុវិស័យអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។ មានប្រសាសន៍ក្នុងឱកាសនេះដែរ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានកោតសរសើរនិងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានចាត់ចែងអនុវត្តភារកិច្ចការងារប្រកបដោយស្មារតីបុរេសកម្ម ក្នុងការពិនិត្យឡើងវិញលើស្តង់ដាសាលារៀនគំរូ រៀបចំយន្តការចុះជួយគាំទ្រសាលារៀន យន្តការចុះ វាយតម្លៃសាលារៀន យន្តការពិនិត្យតាមដាន ជាពិសេសការធ្វើអាទិភាវូបនីយកម្មថវិកា និងប្រមូលផ្តុំធនធានសម្រាប់គាំទ្រដល់ការអនុវត្តស្តង់ដាសាលារៀនគំរូ ក៏ដូចជាថ្លែងអរគុណ និងវាយតម្លៃខ្ពស់ចំពោះដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា និងបច្ចេកទេស។ ទន្ទឹមនឹងនេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានកោតសរសើរដល់លេខាធិការដ្ឋាននៃគណៈកម្មការជាតិជំរុញការអនុវត្តកំណែទម្រង់វិស័យអប់រំ (គ.វ.អ) ដែលបានជ្រើសរើសសាលាបឋមសិក្សា អនុវត្តវិធានការគន្លឹះ គ.វ.អ ក្នុងឆ្នាំទី១ និងបានពង្រីកវិសាលភាពជាបន្តបន្ទាប់តាមយុទ្ធសាស្ត្រផ្ការីក។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានបង្ហាញការគាំទ្រចំពោះការវាយតម្លៃសាលារៀនទាំង៣កម្រិត ដែលក្រសួងបានជ្រើសរើស និងទទួលស្គាល់ជាសាលារៀនគំរូទាំង១២០សាលា នៅដំណាក់កាលដំបូង និងក្នុងឆ្នាំសិក្សាថ្មីនេះ បានប្រកាសទទួលស្គាល់សាលារៀនគំរូចំនួន១៤៤ បន្ថែមទៀត ដែលជាការទទួលស្គាល់នូវសមិទ្ធផលក្នុងការកែលម្អសាលារៀន លទ្ធផលសិក្សារបស់សិស្ស កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន សិស្សានុសិស្ស និងគ្រួសារ សហគមន៍ក្នុងការអភិវឌ្ឍសាលារៀន។ ការទទួលស្គាល់នេះ នឹងជួយផ្សព្វផ្សាយនូវការប្រតិបត្តិដ៏ល្អ ដែលជាគំរូដល់សាលារៀន ដទៃទៀតឱ្យបន្តខិតខំអភិវឌ្ឍតាមផងដែរ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបន្តថា ការពង្រឹងគុណភាពអប់រំគ្រប់កម្រិតរាជរដ្ឋាភិបាលបានធ្វើមកច្រើនតាំងពីអាណត្តិមុនៗមកហើយ និងបន្តអនុវត្តជាប្រចាំ ដោយបានគូសបញ្ជាក់ពីយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ក្នុងការបន្តពង្រឹងការអប់រំនៅថ្នាក់មូលដ្ឋានកម្រិតបឋមសិក្សា ដោយផ្ដោតលើកិច្ចការសំខាន់៣៖ ១) ការពង្រឹងអភិបាលកិច្ច និងការងារដឹកនាំបង្រៀន ២) ការពង្រឹងកម្មវិធីសិក្សា និង ៣) ការចូលរួមពីអ្នកអាណាព្យាបាល និងសហគមន៍។ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តផ្តល់អាទិភាពក្នុងការជ្រើសរើសគ្រូបង្រៀន ទាំងគ្រូបង្រៀន មានក្របខណ្ឌ និងគ្រូបង្រៀនកិច្ចសន្យាបច្ចេកទេស ដើម្បីបំពេញបន្ថែមនូវតម្រូវការគ្រូបង្រៀន និងប្រកបដោយគុណភាព ការកៀរគរ និងការផ្តល់ធនធានបន្ថែមទៀតសម្រាប់គាំទ្រដល់ការ អភិវឌ្ឍសមត្ថភាពគ្រូបង្រៀន, ការអនុវត្តកំណែទម្រង់សាលារៀន, ការអភិវឌ្ឍ និងការលើកកម្ពស់បំណិនសតវត្សរ៍ទី២១ដល់យុវជន, ការអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យ ការជំរុញការអប់រំឌីជីថល កំណែទម្រង់សាលាគរុកោសល្យ, ការលើកកម្ពស់សុខភាពសិក្សា និងការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា។ គួរបញ្ជាក់ដែរថា ក្នុងឱកាសនេះដែរ សម្តេចមហាបវធិបតី នាយករដ្ឋនមន្ត្រីបានផ្តល់កិត្តិយសប្រគល់ជូនពានរង្វាន់ជ័យលាភីនាយកសាលាល្អ គ្រូបង្រៀនល្អ សាលាស្អាត និងបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕ ២៦ កុម្ភៈ ២០២៥ | រាជធានីភ្នំពេញ

សកម្មភាព និងបច្ចុប្បន្នភាព

News card

26-កុម្ភៈ-2024

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា